← Back to News

ជោគជ័យនៃ Provida Challengers រដូវកាលទី ១៖ រកឃើញម្ចាស់ជ័យលាភីជើងខ្លាំងពីចំណោម ១២៨ ក្រុម ក្រោមការផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ លោកឧកញ៉ា អ៊ឹង ប៊ុនហូវ

ជោគជ័យនៃ Provida Challengers រដូវកាលទី ១៖ រកឃើញម្ចាស់ជ័យលាភីជើងខ្លាំងពីចំណោម ១២៨ ក្រុម ក្រោមការផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ លោកឧកញ៉ា អ៊ឹង ប៊ុនហូវ

(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាប៉េតង់កម្រិតមហាជនដ៏ធំ "Provida Challengers - រដូវកាលទី ១" បានបញ្ចប់ទៅប្រកបដោយមោទនភាព និងភាពរំភើបញាប់ញ័រជាទីបំផុត កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៦ នេះ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងបំផុត ដើម្បីស្វែងរកកំពូលជើងខ្លាំងចំនួន ៤ ក្រុម ចេញពីចំណោមក្រុមចូលរួមសរុបរហូតដល់ ១២៨ ក្រុមមកពីបណ្តាលគ្រប់ខេត្តក្រុង។
ការប្រកួតដែលចាប់ផ្ដើមតាំងពីវគ្គជម្រុះដំបូង រហូតដល់វគ្គផ្ដាច់ព្រ័ត្រ មានភាពស្វិតស្វាញ និងតានតឹងជាទីបំផុត។ កីឡាករម្នាក់ៗត្រូវប្រើប្រាស់ទាំងបច្ចេកទេសបោះដ៏ច្បាស់លាស់ និងការគ្រប់គ្រងអារម្មណ៍ក្រោមសម្ពាធដ៏ធំធេង។ ជាលទ្ធផល គណៈកម្មការរៀបចំការប្រកួតបានរកឃើញម្ចាស់ជ័យលាភីឆ្នើមទាំង ៤ ចំណាត់ថ្នាក់ រួមមាន៖
🥇 ជ័យលាភីលេខ 1 (ម្ចាស់ពានរង្វាន់)៖ ក្រុមសន្តិភាព4
🥈 ជ័យលាភីលេខ 2 ក្រុមកំពង់ចាម3
🥉 ជ័យលាភីលេខ 3 ក្រុមរំដួលខ្មែរ2
🏅 ជ័យលាភីលេខ 4 ក្រុម ប្រូវីដា4

ជោគជ័យនៃ Provida Challengers រដូវកាលទី ១៖ រកឃើញម្ចាស់ជ័យលាភីជើងខ្លាំងពីចំណោម ១២៨ ក្រុម ក្រោមការផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ លោកឧកញ៉ា អ៊ឹង ប៊ុនហូវ

ជោគជ័យដ៏ត្រចះត្រចង់នៃកម្មវិធីនេះ មិនអាចកាត់ផ្ដាច់បានពីការយកចិត្តទុកដាក់ និងការចង្អុលបង្ហាញដោយផ្ទាល់ពី លោកឧកញ៉ា អ៊ឹង ប៊ុនហូវ ដែលជាអ្នកផ្ដួចផ្ដើមគំនិតបង្កើតឱ្យមានការប្រកួត Provida Challengers នេះឡើង។ ការផ្ដួចផ្ដើមរបស់លោកឧកញ៉ា ក្នុងគោលបំណងលើកកម្ពស់វិស័យកីឡាប៉េតង់នៅកម្ពុជា បង្កើតវេទិកាសម្រាប់កីឡាករបានបញ្ចេញសមត្ថភាព និងរឹតចំណងសាមគ្គីភាពក្នុងមហាគ្រួសារកីឡា ស្របតាមស្មារតីដែលចង់ឱ្យកីឡាករទាំងអស់អាចមានសម្ថភាពបង្ហាញមុខលើថ្នាក់ជាតិ និងអន្តរជាតិ។
លោកឧកញ៉ា អ៊ឹង ប៊ុនហូវ តែងតែជម្រុញ និងផ្ដល់កម្លាំងចិត្តដល់កីឡាករទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវស្មារតីកីឡា សេចក្ដីថ្លៃថ្នូរ និងការព្យាយាមមិនបោះបង់។ តាមរយៈជោគជ័យនៃរដូវកាលទី ១នេះ ក្រុមការងារនិងគណះកម្មការណ៍រៀបចំកម្មវិធីក្រោមការដឹកនាំរបស់លោកឧកញ៉ា បានប្តេជ្ញាចិត្តថានឹងបន្តរៀបចំរដូវកាលក្រោយៗឱ្យកាន់តែអស្ចារ្យ និងមានគុណភាពស្តង់ដារកាន់តែខ្ពស់ ដើម្បីជាប្រយោជន៍ដល់វិស័យកីឡាជាតិទាំងមូល។

Gallery

By Thanak
Share: Share